ញាក់សាច់ សកម្មភាពចោរលួចកញ្ចក់ឡាន ទាំងកណ្តាលថ្ងៃ លឿនដូចផ្លេកបន្ទរ

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ដែលក្នុងមួយរយៈពេលថ្មីៗនេះ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក យើងតែងតែឃើញមានការកើតឡើងជារឿយៗ ចំពោះករណីចោរលួចកាត់កញ្ចក់ឡាន ដែលសម្បីតែតារាជាច្រើនដួង ក៏បានជួបប្រទះចំពោះរឿងមួយនេះផងដែរ ហើយថែមទាំងទៅទិញដាក់វិញ ចំកន្លែងដែលចោរយកទៅលក់ថែមទៀតផង។

asdfasdfewf

យ៉ាងណាមិញ ស្រាប់តែកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយដែលមានឈ្មោះ Ty Chor បានបង្ហោះវីដេអូមួយ ស្ដីពីលោកចោរម្នាក់ជិះម៉ូតូម៉ាក Scoopy ពណ៏ខ្មៅ បានប្រើប្រាស់ជំនាញដ៏ស្ទាត់របស់ខ្លួនលួចកាច់កញ្ចាក់ឡានរថយន្ដស៊េរីទំនើបមួយគ្រឿងបានយ៉ាងរហ័ស សឹងតែមើលមិនទាន់។ ទន្ទឹមនឹងនេះដែរ ម្ចាស់គណនី រូបនេះក៏បានភ្ជាប់សារមួយឃ្លាថា៖”ប្រហេះមិនបានទេពួកវាសឹងតែនៅគ្រប់ផ្លូវ​ នៅភ្នំពេញថ្មីផ្លូវលេខ1986”៕

1

2

3

4

សូមទស្សនាវីដេអូខាងក្រោម

viewers of this list also saw